Ole Gunnar Solskjaer ឈ្នះពានគ្រូបង្វឹកល្អប្រចាំខែមករា ខណៈ Marcus Rashford ឈ្នះពានកីឡាករល្អ
អ្នកចាត់ការបណ្ដោះអាសន្ន Ole Gunnar Solskjaer បានឈ្នះពានរង្វាន់គ្រូបង្វឹកល្អជាងគេនៅក្នុងលីគប្រចាំខែមករា ក្រោយពីដឹកនាំ Manchester United ៣ប្រកួត និងស្មើ១ ក្នុងចំណោម៤ប្រកួតក្នុងខែមករា។
ដោយឡែកសម្រាប់ខ្សែប្រយុទ្ធ Marcus Rashford វិញក៏បានឈ្នះពានរង្វាន់កីឡាករល្អជាងគេប្រចាំខែមករាដូចគ្នា ដោយនៅក្នុងការបង្ហាញខ្លួន៤លើកហើយស៊ុតបាន៣គ្រាប់ពេលប៉ះជាមួយ Tottenham Hotspur និង Brighton & Hove Albion។
នេះគឺជាការឈ្នះពានអ្នកចាត់ការល្អជាលើកដំបូងរបស់គ្រូបង្វឹក Manchester United ចាប់តាំងពីឆ្នាំ២០១២បន្ទាប់ពីលោក Sir Alex Fergusen ហើយវាក៏ជាការឈ្នះពានគ្រូល្អ និង កីឡាករល្អ នៅក្នុងខែតែមួយដូចគ្នាជាលើកដំបូងផងដែរចាប់តាំងពីឆ្នាំ២០១១ នៅពេលដែល Sir Alex និង Dimitar Berbatov ធ្លាប់ធ្វើបាន។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួររំលឹកថា Ole Gunnar Solskjaer បានក្លាយជាអ្នកចាត់ការបណ្ដោះអាសន្នរបស់ក្រុមរហស្សនាមបិសាចក្រហមនៅពីពាក់កណ្ដាលខែធ្នូ ២០១៨ កន្លងទៅ បន្ទាប់ពីលោក Jose Mourinho ត្រូវបានបញ្ចប់ពីតំណែង។ គិតមកទល់ពេលនេះ Ole បានដឹកនាំក្រុមចំនួន១០ប្រកួតមកហើយ ដោយក្នុងនោះឈ្នះ៩លើក ហើយស្មើតែម្តងប៉ុណ្ណោះ។