លោក Klopp បដិសេធមិនលក់ Lallana
លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ Liverpool បានបញ្ជាក់ថា Adam Lallana នៅតែជាជម្រើសសម្រាប់ក្រុមដែលកំពុងតែឋិតនៅលើទីកំពូលតារាងក្របខ័ណ្ឌ Premier League បើទោះបីជាខ្សែបម្រើរូបនេះនៅរងរបួសមិនទាន់ជាក៏ដោយ។
Lallana វ័យ 30 ឆ្នាំបានប្រកួតចំនួនបីលើកប៉ុណ្ណោះក្នុងចំណោមការប្រកួតទាំងអស់កាលពីរដូវកាលមុនហើយក៏ខកខានជាន់លើវាលស្មៅរហូតមកដល់ពេលនេះ។ Liverpool ធ្លាប់បានរំពឹងថា Lallana និងអាចត្រឡប់ជួយក្រុមវិញបានកាលពីប្រកួតចាញ់ Wolves ក្នុងក្របខ័ណ្ឌ FA Cup កាលពីថ្ងៃចន្ទកន្លងទៅ តែការរំពឹងនេះក៏បានប្រែជារឿងខកចិត្តដោយសារតែគេនៅមិនជាសះស្បើយពីរបួស។
បើទោះជាញាំញីដោយសាររបួសក៏ដោយក៏មានក្លិបផ្សេងទៀតនៅអង់គ្លេសចង់បានកីឡាករអង់គ្លេសរូបនេះពីទឹកដី Anfield ដែរក៏ប៉ុន្តែលោក Klopp បាននិយាយថាខ្សែប្រយុទ្ធដែលបានបង្ហាញខ្លួនអោយក្រុមជម្រើសជាតិបាន34ដងម្នាក់នេះនៅតែជាកីឡាករដែលចាំបាច់របស់ហង្សក្រហម Liverpool ។