ខ្សែការពារ Lindelof រីករាយនឹងភាពជាដៃគូដែលកំពុងរីកចម្រើនជាមួយ Maguire
(BC-99)
ខ្សែការពារ Victor Lindelof របស់ក្រុមបិសាចក្រហម Manchester United បានបើកចំហអំពីភាពជាដៃគូរវាងគេជាមួយមិត្តរួមក្រុម Harry Maguire ។
អ្នកទាំងពីរបានក្លាយជាគូជម្រើសដំបូងដោយស្វ័យប្រវត្តិនៅ United ក្រោមការដឹកនាំរបស់ Ole Gunnar Solskjaer ខណៈដែល Maguire បានលេង ១០០ ប្រកួតឲ្យបិសាចក្រហមហើយ Lindelof ត្រូវបានគេសួរថាតើគាត់មានអារម្មណ៍យ៉ាងណាដែរពេលនៅក្បែរកីឡាករអង់គ្លេសក្នុងតំណែងជាខ្សែការពារកណ្តាលបែបនេះ?
ថ្លែងនៅមុនការប្រកួតជើងទី ១ វគ្គផ្តាច់ព្រ័ត្រ Europa League វគ្គ ៨ ក្រុមចុងក្រោយជាមួយ Granada នៅយប់ថ្ងៃព្រហស្បតិ៍នេះ Lindelof បាននិយាយថា “ខ្ញុំមានអារម្មណ៍ល្អយើងបានលេងជាមួយគ្នាជាច្រើន ហើយនៅពេលដែលអ្នកលេងជាមួយគ្នាកាន់តែច្រើនអ្នកកាន់តែស្គាល់គ្ច្បាស់នាផងដែរ។ ខ្ញុំគិតថាយើងធ្វើបានយ៉ាងល្អដោយរក្សាបាននូវ Clean sheet មួយចំនួនដូចជាក្រុមខ្លាំងដទៃដែរ។ខ្ញុំក៏មានអារម្មណ៍ថា។ខ្ញុំមានអារម្មណ៍កំពុងធ្វើបានល្អដែរនៅពេលនេះ ខ្ញុំពិតជាស្រស់ស្រាយហើយរីករាយដែលខ្ញុំអាចលេងជាមួយប្រធានក្រុមបានបែបនេះ”។
គួរបញ្ជាក់ដែរថាពួកគេធ្លាប់ជាផ្ទាំងស៊ីបនៃការរិះគន់នាពេលកន្លងមកនៅពេលដែល Lindelof និង Maguire បានចោទប្រកាន់គ្នាទៅវិញទៅមកពីការមិនសហការគ្នាឱ្យបានល្អ។