
លោក ភា សុភ័ក្ត្រា ប្រៀបស្ថានភាពអាជីពកីឡាករបាល់ទាត់២២ឆ្នាំំមុន និងបច្ចុប្បន្ន
លោក ភា សុភ័ក្ត្រា គ្រូជំនួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានប្រៀបធៀបស្ថានភាពអាជីពបាល់ទាត់កាលពី២២ឆ្នាំមុន និងបច្ចុប្បន្ន ដែលមានភាពខុសគ្នាយ៉ាងខ្លាំង។
អតីតគ្រូបង្គោលក្រសួងការពារជាតិបានសរសេរបែបនេះ “៖
👉ត្រលប់ទៅ22ឆ្នាំមុន÷
ហាត់ហុយផ្សែងតាមស្លឹកត្រចៀក ប្រាក់ខែ12មុឺនរៀល ពេលរបួសស្អំពន្លៃស្រាស អ្វីៗព្រោះតែពាក្យថាស្រលាញ់បាល់ទាត់
👉បច្ចុប្បន្នភាព÷
ហាត់មានស្តង់ដា ប្រាក់ខែច្រើនតាមសមត្ថភាព ពេលរបួសមានពេទ្យព្យាបាលមើលថែ មិនគិតថាប្អូនៗត្រឹមតែស្រលាញ់បាល់ទាត់តែមួយមុខនោះទេព្រោះជំនាន់នេះមានអ្វីៗគ្រប់គ្រាន់ អាចអោយទទួលបានផលប្រយោជន៍ពីបាល់ទាត់
👌ហេតុនេះគួរគិតថា យើងជាកីឡាករអាជីព កីឡាករតំណាងជាតិ ទំពាំងស្នងឬស្សី បុគ្គលគំរូ ឬជាបង្គោលក្នុងគ្រួសារ ដោយត្រូវអភិវឌ្ឍន៍សមត្ថភាពខ្លួនឯងជានិច្ច”
គួររំឭកថា លោក ភា សុភ័ក្ត្រា ធ្លាប់ជាកីឡាករបាល់ទាត់នៅក្លិបក្រសួងការពារជាតិ និងបានធ្វើជាគ្រូបង្វឹកនៅក្រុមជាច្រើន៕