Liverpool ចង់បាន Berllingham នៅរដូវកាលក្រោយ
(BC-99)
ហង្សក្រហមបានបញ្ជាក់ពីវិធីសាស្ត្រថ្មីរបស់ខ្លួនលើកិច្ចចរចារទិញកីឡាកររបស់ពួកគេនៅរដូវក្តៅនេះថាជាវិធីសាស្ត្រល្អជាជាងការចាយលុយដូចក្លឹបដទៃទៀតនៅ Premier League។
ប៉ុន្តែនៅរដូវក្តៅឆ្នាំក្រោយនេះ Liverpool ប្រហែលជាលែងមានវិធីសាស្ត្រល្អក្នុងការទិញកីឡាករអីទៀតហើយបន្ទាប់ពីក្លិបដែលដឹកនាំដោយលោក Klopp កំពុងតែចង់បានកីឡាកររបស់ Borussia Dortmund Jude Berllingham ដែលកំពុងតែមានតម្លៃខ្លួនដ៏ថ្លៃនោះ។
កីឡាកររបស់អង់គ្លេសរូបនេះបានធ្វើឱ្យមានភាពរំជើបរំជួលរួចទៅហើយនៅរដូវកាលមុនក្រោយពីបានចូលរួមលេងឱ្យ Dormund ៣៣ដងនិងស៊ុតបញ្ចូលទីចំនួន២គ្រាប់។ Bellingham ត្រូវបាន Birmingham លក់ក្នុងតម្លៃ ៨០ លានផោនទៅឱ្យ Dortmund ហើយឥឡូវនេះគេបានក្លាយជាគោលដៅផ្ទេរលេខ ១ របស់លោក Jurgen Klopp ។
ក្រៅពី ហង្សក្រហម Liverpool ដែលបេតីចង់បានកីឡាករវ័យ ១៨ ឆ្នាំរូបនេះក្លឹប Manchester City ឯណោះវិញក៏ចង់បានរូបគេមកជំនួសកន្លែងរបស់កីឡាករ Fernandinho ដែលមានវ័យ ៣៦ ឆ្នាំដែរ។