CR7 ថា បើ Man UTD ចង់ឈ្នះ PL និង UCL ត្រូវធ្វើរឿង២នេះឲ្យបាន
ក្រោយទាត់ចូល២គ្រាប់ដែលរួមចំណែកឲ្យ Manchester United ឈ្នះ Newcastle United ៤ទល់នឹង១ Cristiano Ronaldo ទទូចថា ប្រសិនបើបិសាចក្រហមចង់ឈ្នះតំណែងជើងឯក Premier League និង UEFA Champions League ពួកគេត្រូវកសាងទំនុកចិត្ត និងមានភាពចាស់ទុំជាងមុន។
Ronaldo រៀបរាប់ “៖យើងមានកីឡាករក្មេងៗ មានទេពកោសល្យ និងមានគ្រូបង្វឹកដ៏អស្ចារ្យ។ Man UTD ត្រូវកសាងទំនុកចិត្ត និងភាពចាស់ទុំច្រើនជាងមុន ប្រសិនបើចង់ឈ្នះ Premier League និង UEFA Champions League។”
កីឡាករផ្លាស់ពី Juventus ទទូចថា ពិតជារីករាយដែលបានវិលទៅជួយបិសាចក្រហមវិញ។
“ខ្ញុំជាមនុស្សរបស់ Man UTD។ ខ្ញុំនៅទីនេះតាំងពីអាយុ១៨ឆ្នាំ។ អ្នកគាំទ្រនៅរាប់រកខ្ញុំ។ អ៊ីចឹងហើយបានជាខ្ញុំមកវិញ។ ខ្ញុំពិតជាមោទកដែលបានលេងឲ្យ Man UTD ម្ដង។ ខ្ញុំពិតជាចង់ឈ្នះ។” នេះជាការថ្លែងរបស់ CR7។
ជាមួយនឹងគ្រាប់បាល់២គ្រាប់ក្នុងជ័យជម្នះ៤ទល់នឹង១នេះ Ronaldo ត្រូវបានជ្រើសរើសជាកីឡាករល្អប្រចាំការប្រកួត៕