
Messi បានបង្ហាញបំណងប្រាថ្នារបស់ខ្លួនមុនចូលនិវត្តន៍ពីបាល់ទាត់ ក្នុងកិច្ចសំភាសន៍ជាមួយ FOX SPORTS
កាលពីប្រកួតបាល់ទាត់ពិភពលោកក្នុងឆ្នាំ 2014 ខ្ញុំគិតថានឹងជាឆ្នាំរបស់យើង។ ជាអកុសលយើងមានកីឡាកររបួសជាច្រើន ដូច្នេះវាអយុត្តិធម៌ខ្លាំងណាស់សម្រាប់ក្រុមរបស់ខ្ញុំ ព្រោះយើងមានភាពល្អប្រសើរក្នុងវគ្គជម្រុះហើយ តែចុងក្រោយយើងនូវតែមិនអាចដណ្តើមពានរង្វាន់បាល់ទាត់ពិភពលោកបាន ហើយបំណងប្រាថ្នារបស់ខ្ញុំគឺ មុនពេលដែលខ្ញុំចូលនិវត្តន៍ពីបាល់ទាត់ គឺចង់ឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកជូនប្រទេសរបស់ខ្ញុំ។ ទាំងនេះគឺជាសំដីរបស់កីឡាករកាំជ្រួចលើវាស្មៅ Lionel Messi គ្រាដែលកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ បានផ្តល់កិច្ចសំភាសន៍ជាមួយ Fox Sports មុនពេលដែលរូបគេត្រៀមចេញដំណើរទៅប្រទេសរបស់ខ្លួន ដើម្បីប្រកួតពានរង្វាន់ Copa America ដែលនឹងចាប់ផ្តើមឡើងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះហើយ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជាមួយគ្នានេះ សម្រាប់ការប្រកួតបាល់ទាត់ Copa America ដែលធ្វើឡើងនៅប្រទេសប្រេស៊ីខាងមុននេះ Messi នៅតែមានសង្ឃឹមនិងមានការជឿជាក់ថា ក្រុមជម្រើសជាតិរបស់ខ្លួននិងអាចដណ្តើមពានរង្វាន់មួយនេះបាន ដោយយោងទៅលើបច្ចុប្បន្ននេះ អាហ្សង់ទីនសំបូរកីឡាករវ័យក្មេង និងមានទេពកោសល្យជាច្រើន ហើយពួកគេទាំងនោះគឺជាផ្នែកមួយដ៏សំខាន់ដើម្បីប្រយុទ្ធប្រឆាំងជាមួយក្រុមជម្រើសជាតិផ្សេងៗទៀត។ ពានរង្វាន់ Copa America អាហ្សង់ទីន ឋិតក្នុងពួលB ដែលមាន កូឡុំប៊ី ប៉ារ៉ាហ្កាយ និង កាតា ហើយសម្រាប់ការប្រកួតបើកឆាកដំបូង ត្រូវប៉ៈជាមួយក្រុម កូឡុំប៊ី នៅថ្ងៃទី១៥ ខែមថុនា ក៏នឹងមានផ្សាយបន្តផ្ទាល់ពី CBS ផងដែរ៕