ដាវ នីម ខ្សែប្រយុទ្ធឆ្នើមគិរីវង់មានក្តីស្រមៃលេងអោយក្រុមជម្រើសជាតិកម្ពុជា
ខ្សែប្រយុទ្ធ ដាវ នីម របស់ក្លិបបាល់ទាត់គីរីវង់សុខសែនជ័យមានក្តីស្រមៃចង់ជាប់ជម្រើសជាតិបាល់ទាត់កម្ពុជា ខណៈរូបគេកំពុងទទួលការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្របាល់ទាត់ដោយបានបង្ហាញទម្រង់លេង យ៉ាងល្អក្នុងលីហ្គកំពូលកម្ពុជានារដូវកាលនេះ ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
កីឡាករវ័យ២៤ឆ្នាំរូបនេះបានប្រាប់ MSRSPORT ថា ពិតជាចង់លេងអោយជម្រើសជាតិខ្លាំងណាស់ ព្រោះជាក្តីស្រមៃ ហើយសង្ឃឹមថាថ្ងៃណាមួយនឹងបានចូលរួមជាសមាជិកក្រុមគោព្រៃកម្ពុជា ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ដាវ នីម មានស្រុកកំណើតនៅក្រុង ដូនកែវ ខេត្តតាកែវ និងបានទៅរស់នៅជាមួយ ឱពុក ក្នុងទឹកដីកម្ពុជា ក្រោមតាំងពីតូច រូបគេបានចូលរួមជាមួយក្លិប គិរីវង់ នៅឆ្នាំ២០១៦ ខណៈគិតត្រឹមសប្តាហ៍នេះរូបគេបាន ស៊ុតបញ្ចូលទីចំនួន៤គ្រាប់ហើយនៅលីហ្គកំពូលកម្ពុជា ។