អតីតខ្សែប្រយុទ្ធក្រុមកាំភ្លើងធំ Arsenal Jose Antonio Reyes បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅអាយុ 35 ឆ្នាំ
(BC-99)
បើយោលទៅតាមព័ត៌មានដែលបានបញ្ជាក់ដោយអតីតក្លិប Sevilla បានអោយដឹងថា Reyes បានស្លាប់បាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចណ៍នៅមុននេះបន្តិច។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
Reyes ជាកីឡាករសញ្ជាតិអេស្ប៉ាញម្នាក់ដែលបានឈ្នះពាន Premier League និង FA Cup ក្នុងអំឡុងពេលដែលរូបគេបាននៅជាមួយក្រុម Arsenal បន្ទាប់ពីបានផ្លាស់ពីក្លិប Sevilla កាលពីខែមករាឆ្នាំ 2004 ក្នុងតម្លៃ 10,5 លានផោន។
បន្ទាប់ពីបានបង្ហាញខ្លួន 110 លើកនិងស៊ុតបញ្ចូលទីបាន 23 គ្រាប់គេក៏បានក្លាយជាកីឡាករកម្ចីជើងអោយទៅក្រុម Real Madrid ហើយបន្ទាប់មកបានចំណាយពេលលេងជាមួយក្រុម Atletico Madrid, Benfica និង Sevilla សាជាថ្មីម្តងទៀត។
ថ្មីៗនេះ Antonio Reyes បានលេងអោយក្លឹបតូចមួយនៅអេស្ប៉ាញគឺ Extremadura ដែលបានចុះហត្ថលេខាជាមួយក្លឹបនេះកាលពីខែមករាកន្លងមក។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
សូមបញ្ជាក់ថា Reyes ក៏ធ្លាប់បានឈ្នះពានរង្វាន់ Europa League ចំនួន 5 លើកផងដែរក្នុងអាជីពជាអ្នកទាត់បាល់របស់គេ ហើយការបាត់បង់កីឡាកររូបនេះពីភពផែនដីវាពិតជារឿងខ្លោចផ្សាណាស់សម្រាប់អ្នកគាំទ្របាល់ទាត់។