Barca ឡើងជួប Real ផ្ដាច់ព្រ័ត្រ Spanish Super Cup
FC Barcelona បានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ Spanish Super Cup 2022/2023 ក្រោយឈ្នះ Real Betis ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ៤ទល់នឹង២ បន្ទាប់ពីលេងម៉ោងធម្មតាស្មើគ្នា២ទល់នឹង២។
ក្នុងការប្រកួត៩០នាទី ក្រុមទាំង២ស្មើគ្នា១ទល់នឹង១ ដោយ Robert Lewandowski បើកការនាំមុខមួយគ្រាប់មុនឲ្យ Barca ក្នុងនាទី៤០ មុន Nabil Fekir តាមស្មើក្នុងនាទី៨១។ ការប្រកួតក៏បន្តរហូតដល់ extra time ហើយ Ansu Fati រកគ្រាប់បាល់ឲ្យក្រុមអ្នកមានបុណ្យជាថ្មី តែ Moron តាមស្មើម្ដងទៀតសម្រាប់ Betis។
ឈានដល់ការទាត់កាត់សេចក្ដី Marc-Andre ter Stegen បានសង្គ្រោះបាល់ពី Juanmi និង William Carvalho៕