
ស្តេចស Real Madrid ត្រៀមចំណាយលុយ ១៤៥លានអឺរ៉ូដើម្បីបំពេញមហ្ឆិតាតាមយក Hazard អោយបាន
ក្លឹបបាល់ទាត់អធិរាជស Real Madrid បានចេញសេចក្តីរាយការណ៏លើខ្ទង់ចំណាយពីតំលៃខ្លួនរបស់ Eden Hazard ដែលចុះកុងត្រាទិញពី Chelsea ឡើងដល់ ១៤៥លានអឺរ៉ូ ស្មើរនិង ១៣៥លានផោន។ បើតាមរបាយការណ៏ដំបូងបានបញ្ចាក់ថាតំលៃក្នុងការចរចារនិងយល់ព្រមគឺ ១០០លានអឺរ៉ូ ស្មើរនិង ៨៨,៥លានផោន បើទោះបីជាបច្ចុប្បន្នពួកគេកំពុងផ្តោតលើទំហំទឹកប្រាក់ក៏ដោយ។
បើយោងតាមសារព័តមានមួយចំនួនដូចជា Telegraph និង ESPN FC តំលៃខ្លួនរបស់ខ្សែប្រយុទ្ធប៊ែហ្សិករូបនេះគួរតែកើនឡើងដល់ ១៣០លានអឺរ៉ូ មុននិងរដូវកាលថ្មីចាប់ផ្តើម។
តាមការពិតទៅ Hazard នៅមានកុងត្រាមួយឆ្នាំទៀតជាមួយនិងតោខៀវ Chelsea ប៉ុន្តែរូបគេសំរេចចិត្តមិនបន្តកុងត្រាថ្មីនោះទេ។ ការសំរេចចិត្តលើកិច្ចព្រមព្រៀងរបស់ភាគីទាំងអស់និងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ។
ក្រុមស្តេចសទើបតែចំណាយកញ្ចប់ទឹកប្រាក់ដ៏ច្រើន ១២០លានអឺរ៉ូ ដើម្បីនាំយកកីឡាករថ្មីមកជួយក្លឹបនៅរដូវកាលក្រោយដូចជា ខ្សែការពារ Eder Militao និង ខ្សែប្រយុទ្ធ Luka Jovic៕
“Elder Militao”
“Luka Jovic”