![](https://www.msrsport.com/wp-content/uploads/2019/05/Ronaldo-1-1200x863.jpg)
C.Ronaldo និង Joao Felix ត្រៀមជួយ Portugal ប្រកួតពានរង្វាន់ UEFA Nation League
បើសិនជាឈ្នះ Switzerland នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នោះព័រទុយហ្កាល់និងត្រូវបន្តទៅជួបអ្នកឈ្នះរវាង អង់គ្លេស រឺ ហុល្លង់ នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Nation League ដែលធ្វើឡើងក្នុងទីក្រុង Porto។
![](https://www.msrsport.com/wp-content/uploads/2019/05/95146.jpg)
![](https://www.msrsport.com/wp-content/uploads/2019/05/960-3.jpg)
កីឡាករវ័យក្មេងដែលមានសមត្ថភាពរបស់ឥន្ទ្រីយ៍ក្រហម Benfica រូបេនះបានបង្ហាញថ្វីជើងដ៏អស្ចារ្យនៅរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ១៦គ្រាប់ក្នុងការបង្ហាញខ្លួន ២៦។ គ្រាប់បាល់ទាំង ៣គ្រាប់ Hat-Trick ដែលរូបគេស៊ុតបញ្ចូលទីលើក្រុមមកពីអាល្លឺម៉ង់ Frankfurt ក្នុងពានរង្វាន់ UEFA Europa League វគ្គ ៨ក្រុមចុងក្រោយជើងទី១ បានបំបែកឯទគ្គកម្មកីឡាករវ័យក្មេងបំផុតត្រឹមអាយុ ១៩ឆ្នាំ ដែលអាចស៊ុតបាន Hat-Trick បន្ទាប់ពី Sergio Aguero ធ្វើបានអោយ Atletico Madrid កាលពីឆ្នាំ ២០០៧។
![](https://www.msrsport.com/wp-content/uploads/2019/05/2w993c0.sport_-1.jpg)
តាមរយៈសមទ្ធិផលដ៏អស្ចារ្យនេះ បានធ្វើអោយក្រុមធំៗជាច្រើនចាប់អារម្មណ៏មកលើរូបគេដូចជា Manchester United, Real Madrid និង Juventus ជាដើម។ ហើយត្រូវបានគេរំពឹងថារូបគេអាចនិងស្នងដំណែង C.Ronaldo ទៀតផង។