
Lukaku ៖ ទៅលេងនៅក្របខណ្ឌ Serie A គឺជាក្តីសុបិនរបស់ខ្ញុំ
កាលពីខែមុន Lukaku បានបង្ហាញពីបំណងប្រាថ្នារបស់គេ ថាថ្ងៃមួយរូបគេនឹងបានទៅលេងក្នុងក្របខ័ណ្ឌ Serie A របស់អ៊ីតាលី ក្នុងនោះរូបគេបាននិយាយថាការទៅលេងនៅប្រទេសអ៊ីតាលីថាជា “ក្តីសុបិន”។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជាមួយគ្នានោះ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Sky sports បានឲ្យដឹងថា Inter Milan ក្រោមការដឹកនាំដោយគ្រូបង្វឹកថ្មី លោក Conte គឺបានចុះហត្ថលេខាជាមួយ Lukaku និង Victor Moses រួចហើយ។ តាមពិតទៅ គ្រាដែលលោក Conte ដឹកនាំក្រុមតោខៀវ គឺលោកធ្លាប់ព្យាយាមនាំយកកីឡាករ Lukaku មកកាន់ទឹកដី Stamford Bright រួចម្តងហើយ តែកាលនោះ កីឡាករសញ្ជាតិប៊ែលហ្សិករូបនេះសម្រេចចិត្តទៅកាន់បិសាចក្រហមវិញ។តែទោះបីជាយ៉ាងណាក៏ដោយ ព័ត៌មានមួយនេះមិនទាន់ពិតប្រាកដនូវឡើយទេ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរបញ្ជាក់ថា កីឡាករអន្តរជាតិប៊ែលហ្ស៊ិករូបនេះបានរកគ្រាប់បាល់បាន ៤២ គ្រាប់ក្នុងចំណោម ៩៦ប្រកួតសម្រាប់ Man United ប៉ុន្តែមិនបានរកគ្រាប់បាល់បញ្ចូលទីក្នុង៨ប្រកួតចុងក្រោយរបស់គេនៅរដូវកាលនេះ ហើយចាប់តាំងពីលោក Ole Gunnar Solskjaer ក្លាយជាអ្នកចាត់ការមក ភាគច្រើនតំណែងប្រយុទ្ធ១១នាក់ដំបូង ច្រើនតែបានទៅលើកីឡាករវ័យក្មេងMarcus Rashford ។
ចំណែកឯកីឡាករ Moses គឺជារឿងធម្មតាទៅហើយ ព្រោះថា អំឡុងពេលលោក Conte នៅក្លិបនេះ លោកបានប្តូរតំណែង Mosesជាខ្សែការពារស្លាបស្តាំ ហើយការចង់បានកីឡាករសញ្ជាតិនីហេ្សរីយ៉ារូបនេះ ក៏មិនមែនជារឿងចំឡែករបស់លោក Conte ដែរ។ទោះជាយ៉ាងណាក៏ដោយកីឡាករនីហ្សេរីយ៉ារូបនេះបានបាត់បង់តំណែងរបស់ខ្លួន បន្ទាប់ពីការតែងតាំង Maurizio Sarri នៅរដូវកាលនេះ ហើយត្រូវបានគេអោយខ្ចីទៅ Fenerbahce កាលពីខែមករា។ ហើយកិច្ចព្រមព្រៀងរបស់ Moses នៅទីនោះរហូតដល់ឆ្នាំ 2020 មានន័យថា Inter នឹងត្រូវចរចារដោះស្រាយបញ្ហារវាង Moses និង Fenerbahce ប្រសិនបើពួកគេចង់យកកីឡាករនេះទៅកាន់ទឹកដី San Siro មែននោះ៕