សហព័ន្ធបាល់ទាត់ប្រជុំជាមួយក្លិបទាំង១៣ស្តីពីការវិលមកវិញពានលីហ្គនិងពានរង្វាន់សម្តេច ហ៊ុន សែន
តំណាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និង គណៈ កម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានបើកកិច្ចប្រជុំជាមួយក្លិបបាល់ទាត់ទាំង១៣ ស្តីអំពីការរៀបចំពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគឆ្នាំ២០២០ ក្រោយពីសម្រាកអស់រយៈពេលជាច្រើនខែដោយសារបញ្ហាជំងឺកូវីដ១៩ ។
ក្រោយកិច្ចប្រជុំបានបញ្ចប់សហព័ន្ធបាល់ទាត់កម្ពុជាមិនទាន់ប្រកាសអំពីការកំណត់ថ្ងៃប្រកួតវិញនៅឡើយនោះទេ ទោះបីអ្នកឆ្លងជំងឺកូវីដ១៩នៅប្រទេសកម្ពុជាបានជាអស់យ៉ាងណាក្តី ខណៈការប្រកួតក្របខណ្ឌបាល់ទាត់លំដាប់កំពូលរបស់កម្ពុជា Metfone Cambodian League ត្រូវបានផ្អាកជាបណ្ដោះអាសន្នតាំងពីចប់សប្ដាហ៍ទី៥ កាលពីពាក់កណ្ដាលខែមីនា រួមទាំងពានរង្វាន់សម្តេច ហ៊ុន សែន ។
សូមរំលឹកថា នេះជាកិច្ចប្រជុំលើកទី២ហើយ បន្ទាប់ពីលើកទី១បានធ្វើឡើងនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ដើម្បីសម្រេចការប្រកួតពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ រួមជាមួយពានរង្វាន់សម្តេច ហ៊ុន សែន រដូវកាល២០២០នេះដែល ត្រូវបានពន្យាពេលប្រកួត ដោយសារតែជំងឺថ្មីកូវីដ-១៩នេះ ៕ រូបភាព៖ CNCC អត្ថបទ៖ បុត្រ