Premier League មើលទៅមិនដំណើរការទេ ព្រោះរកឃើញអ្នកកើត Covid19 ចំនួន ៦នាក់ទៀត
នៅសល់តែជាង ១០ថ្ងៃទៀតសកម្មភាពកីឡាក្នុងចក្រភពអង់គ្លេសនិងត្រូវបើកដំណើរការឡើងវិញ ជាពិសេសបាល់ទាត់ Premier League ដែលប្រិយមិត្តទូទាំងពិភពលោកកំពុងទន្ទឹងរងចាំ ក៏អាចវិលត្រឡប់មកវិញអំឡុងខែមិថុនាខាងមុខនេះដែរ។
ប៉ុន្តែថ្មីៗនេះ ដើម្បីជាការរៀបចំអោយមានការប្រកួតឡើងវិញ គេបានធ្វើតេស្តលើមនុស្សចំនួន ៧៤៨នាក់ដែលជាអ្នកពាក់ព័ន្ធនៃដំណើរការ Premier League អោយអស់សង្ស័យថាពួកគេពិតជាគ្មានផ្ទុកវីរុស Covid19 ស្រាប់តែទទួលបានលទ្ធផលវិជ្ចមានលើមនុស្ស ៦នាក់ទៅវិញ។ ពួកគេទាំង ៦នាក់ដែលផ្ទុកវីរុស Covid19 មិនត្រូវបានគេបញ្ចាក់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថាពួកគេទាំង៦នាក់មកពីក្លឹបចំនួន៣ប៉ុណ្ណោះ។បច្ចុប្បន្នគេកំពុងតាមដានបន្តលើករណីនេះ ដោយមនុស្សដែលជាប់ពាក់ព័ន្ធនិងអ្នកទាំង៦កំពុងត្រូវបានគេនាំយកមកធ្វើតេស្តស្វែងរក Covid19 បន្តទៀត។
នេះជារឿងកាន់តែស្មុគស្មាញសំរាប់ Premier League ដែលចង់បន្តការប្រកួតដែលនៅសល់អោយចប់ទាន់ពេលមុនបើករដូវកាលថ្មី។ នៅពេលជួបរឿងបែបនេះ អាត្រាការពន្យាពេលប្រកួតកាន់តែអូសបន្លាយថែមទៀត៕