
ធន់ ចាន់តាក់៖ ហាត់មិនទាន់ពេញខ្ញុំមិនទាន់ទទួលការប្រកួតទេ
ក្រោយបាត់មុខជាង៣ខែអ្នកប្រដាល់ចិត្តសឿង ធន់ ចាន់តាក់ បានវិលមកហាត់វិញបានរយៈពេល២សប្តាហ៍មកហើយ ប៉ុន្តែរូបគេមិនទាន់ទទួលយកការប្រកួតពីសង្វៀនណាមួយនោះឡើយ ។
កូនសិស្សរបស់លោក ធន់ សុភា បានបញ្ជាក់ថា ដោយសារខានរឿងយូរ ដូចនេះខ្ញុំត្រូវការពេលវេលា ហ្វឹកហាត់អោយបានពេញលិញល្អជាមុនសិនទើបទទួលបានការប្រកួត ពីព្រោះបារម្ភឡើងទៅប្រកួត ធ្វើមិនល្អធ្វើអោយអ្នកគាំទ្ររិះគន់រឺប៉ះពាល់ដល់កតិ្តយសដែលធ្លាប់ប្រកួតកន្លងមក ។
ម្ចាស់ខ្សែក្រវាត់កម្ពុជាសង្វៀនគុនខ្មែរ បន្ថែមថា ទម្ងន់របស់ខ្ញុំមិនឡើងនោះទេ ព្រោះខ្ញុំហាត់ខ្លះៗពេល សម្រាកនៅផ្ទះ ហើយមកក្លិបខ្ញុំហាត់បាន២សប្តាហ៍ហើយ ដូចនេះប្រហែលដាច់ខែ ឧសភា នេះខ្ញុំនឹង អោយលោកគ្រូដាក់ឈ្មោះប្រកួតវិញ ។
សូមបញ្ជាក់ថា បញ្ហាដែលអ្នកប្រដាល់ខេត្តកំពង់ឆ្នាំង បានមុខពីសង្វៀនដោយសារបញ្ហាជំងឺកូវីឌ១៩ ដែលបានបង្ខំចិត្តអោយរូបគេស្នាក់នៅស្រុកកំណើត ៕