ម៉ឺន ដា ប្រកួតបន្ថែម១ទឹកជាមួយកីឡាករថៃទើបរកអ្នកឈ្នះឃើញក្នុងកម្មវិធីដណ្តើមខ្សែក្រវាត់ MX
ការប្រកួតឆ្ពោះទៅកាន់ការដណ្តើមខ្សែក្រវាត់ MX នៅរសៀលថ្ងៃទី ៣ វិច្ឆិកា នេះរវាងគុនខ្មែរ ម៉ឺន ដា និងកីឡាករថៃ តារាឯក បានបន្ថែម១ទឹកទើបរកឃើញអ្នកឈ្នះ ពោលពួកគេបានប្រកួតជាមួយគ្នា៣ទឹកពេញលទ្ធផលស្មើគ្នា ដូចនេះការប្រកួតខ្សែក្រវាត់ត្រូវរកអ្នកឈ្នះម្នាក់អោយបានក្នុងថ្ងៃប្រកួតនេះទើបតំរូវអោយបន្ថែម១ទឹកទៀតអោយពួកគេប្រកួតគ្នាហើយលទ្ធផលចុងក្រោយកីឡាករថៃជាអ្នកឡើងទៅវគ្គបន្តក្រោយឈ្នះពិន្ទុលើគុនខ្មែរ ។ ការប្រកួតដណ្តើមខ្សែក្រវាត់ MX ប្រភេទទម្ងន់ ៦២ គីឡូក្រាមនេះមានគុនខ្មែរពីររូបចូលរួមគឺ ឃីម បូរ៉ា និង ម៉ឺន ដា ហើយពួកគេបានធ្លាប់នៅជុំទី១នេះដូចគ្នា ៕