Bayern និង AC Milan ឈ្នះជើងទី១ដូចគ្នានៅវគ្គ១៦ក្រុម UCL
Bayern Munich បានយកឈ្នះម្ចាស់ផ្ទះ Paris Saint Germain ដោយលទ្ធផល០ទល់នឹង១ ក្នុងការប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយ UEFA Champions League។
Kingsley Coman ជាអ្នក volley ចូលក្រុមចាស់របស់ខ្លួនក្នុងនាទី៥៣។ Benjamin Pavard របស់ PSG បានកាតក្រហមក្នុងនាទី៩០+២។
ដូច្នេះ PSG ចាញ់៣ប្រកួតជាប់គ្នាហើយពីគ្រប់កម្មវិធី។
នៅអ៊ីតាលីឯណោះវិញ AC Milan បានយកឈ្នះ Tottenham Hotspur ១ទល់នឹង០ ដែលរកបានគ្រាប់បាល់ពី Ibrahim Diaz ក្នុងនាទីទី០៧៕