អារ៉ាប៊ីសាអូឌីតធ្វើម្ចាស់ផ្ទះ FIFA Club World Cup ២០២៣
អារ៉ាប៊ីសាអូឌីតត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះ FIFA Club World Cup ជាលើកដំបូងចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២២ ខែធ្នូ។
ការប្រកាសនេះធ្វើឡើងបីថ្ងៃបន្ទាប់ពី Real Madrid បានលើកពាននៅប្រទេសម៉ារ៉ុក ក្រោយឈ្នះក្រុម Al-Hilal ដែលជាក្លិបអារ៉ាប៊ីសាអូឌីតដំបូងគេដែលឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ដោយលទ្ធផល៥ទល់នឹង៣។
អារ៉ាប៊ីសាអូឌីតក៏នឹងក្លាយជាម្ចាស់ផ្ទះទី៦មួយចាប់តាំងពីការប្រកួតនេះត្រូវបានបានចាប់ផ្តើមនៅឆ្នាំ២០០០។
រដ្ឋមន្ត្រីកីឡាអារ៉ាប៊ីសាអ៊ូឌីតបាននិយាយថាការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតនេះបានបង្ហាញពី«បំណងប្រាថ្នារបស់យើងក្នុងការធ្វើជាកម្លាំងដើម្បីភាពល្អ»។