ទីបំផុត Ronaldinho ចាកចេញពីពន្ធនាគារហើយ ក្រោយឃុំខ្លួនជាង១ខែ
អតីតខ្សែបម្រើប្រេស៊ីល Ronaldinho ត្រូវបានអាជ្ញាធរប៉ូលិសរបស់ប្រទេសប៉ារ៉ាហ្គាយចាប់ខ្លួនកាលពីខែមីនា បន្ទាប់ពីរូបគេបានបន្លំធ្វើលិខិតឆ្លងដែនជាជនជាតិប៉ារ៉ាហ្គាយ។
គិតមកទល់ពេលនេះវីរបុរសបាល់ទាត់ក្រុមរហស្សនាមសាំបាត្រូវ បាន ឃុំឃាំង ដោយប្រឈម នឹង ជាប់ ពន្ធនាគារ រយៈពេល៦ ខែ។
យ៉ាងណាក្តី Ronaldinho និងបងប្រុសត្រូវបានដោះលែងចេញពីពន្ធនាគារក្នុងប្រទេសប៉ារ៉ាហ្គាយហើយ ដោយប្ដូរទៅឃុំខ្លួននៅសណ្ឋាគារវិញ បន្ទាប់បង់ប្រាក់តម្កល់អស់១,៣លានផោន។
ក្នុងអំឡុងពេលមានឈ្មោះជាពិរុទ្ធជន Ronaldinho តែងតែមានមុខក្នុងការប្រកួតកីឡាបាល់ទាត់ជារឿយៗនៅក្នុងពន្ធនាគារនាប្រទេសប៉ារ៉ាហ្គាយ ដោយគេ បាន ចូល ប្រកួត បាល់ទាត់ ពាន់ រង្វាន់មួយ ហើយព្រម ទាំង ជួយ ក្រុម លើក ពាន រួមទាំងទទួល បាន រង្វាន់ ជ្រូក អាំង ១៦ គីឡូក្រាមផងដែរ៕