Ronaldo ឋិតក្នុងគេហឋានដ៏ស្កឹមស្កៃតម្លៃជាង ៧ លានផោនក្នុងអំឡុងធ្វើការស្នាក់នៅដាច់ដោយឡែកជាមួយក្រុមគ្រួសារ
(BC-99)
កីឡាករបាល់ទាត់ខ្សែប្រយុទ្ធឆ្នើម ព័រទុយហ្កាល់ Cristiano Ronaldo បានបង្ហាញរូបងថតជាច្រើនសន្លឹកនៅលើបណ្តាញសង្គមរបស់ខ្លួនដោយមានវត្តមានម្តាយនិងប្រពន្ធរបស់ខ្លួនគឺនាង Missus Georgina Rodriguez ព្រមទាំងកូនៗដែលបានឋិតក្នុងលំនៅដ្ឋានដ៏ស្តុកស្តម្ភនាកោះ Madeira ។
ផ្ទះដែលមានកំពស់ ៧ ជាន់មួយនេះគឺជាទីកំណើតពិតប្រាកដរបស់ Cristiano Ronaldo ដែលវាពីមុនគ្រាន់តែជាឃ្លាំងផ្ទុកឥវ៉ាន់ដ៏ទ្រុឌទ្រមតែប៉ុណ្ណោះ។ តែកាលពី ៤ ឆ្នាំមុនអតីតកីឡាកររបស់ Manchester United រូបនេះក៏បានទិញផ្តាច់និងបានសាងសង់ជាលំនៅដ្ឋានដ៏ប្រណីតនេះឡើង ដែលវាទើបតែសាងសង់រួចរាល់កាលពីខែប្រាំងឆ្នាំមុនតែប៉ុណ្ណោះ។
ពោពេញដោយភាពស្រស់ស្អាតដោយបានសាងសង់លើថ្មប៉ប្រះទឹកសមុទ្រ លំនៅដ្ឋានដែលសាងសង់លើទំហំដីប៉ុនទីលានបាល់ទាត់មួយនេះត្រូវបានគេដឹងថាកីឡាកររបស់ Juventus នាពេលបច្ចុប្បន្នបានចំណាយទឹកប្រាក់ ៧ លានផោនក្នុងការសាងសង់ដោយវាមានអាងហែលទឹកចំនួន ២ កន្លែងទៀតផង។
មិនមានអ្នកដឹងច្បាស់នុះទេថាផ្ទះដ៏ធំរបស់ Ronaldo នៅលើរដ្ឋដែលជាដែនដីកោះនេះមានបន្ទប់ដេកចំនួនប៉ុន្មាន មានគ្រឿងសង្ហារឹមដ៏មានតម្លៃអ្វីខ្លះនោះទេ។ នៅក្បែរគ្នានេះដែរក៏មានសារមន្ទីផ្ទាល់ខ្លួនមួយកន្លែងទៀតរបស់ Ronaldo ដែលដាក់តាំងពានរង្វាន់ផ្សេងៗដែលគេទទួលបាន ហើយសារមន្ទីមួយនេះ Ronaldo បានប្រគល់អោយទៅបងប្រុសរបស់ខ្លួនឈ្មោះ Hugo ជាអ្នកគ្រប់គ្រង។