Messi បំបែកកំណត់ត្រា Pele បានហើយក្រោយទាត់ចូលក្លិបរបស់ Ronaldo ប្រេស៊ីល
Lionel Messi បានទាត់បាល់បញ្ចូលទីគ្រាប់ទី៦៤៤សម្រាប់ FC Barcelona អំឡុងជ័យជម្នះលើ Real Valladolid និងបំបែកកំណត់ត្រារបស់ Pele ដែលទាត់ចូលឲ្យក្លិបតែមួយ។
គ្រាប់បាល់ទី៦៤៤នេះកើតឡើងនៅនាទី៦៥ ពេលទទួលបានបាល់ពីការបញ្ជូនយ៉ាងល្អពី Pedri ហើយក៏ទាត់ផុតដៃអ្នកចាំទី Jordi Masip ក្នុងការប្រកួត La Liga នៅថ្ងៃអង្គារ ទី២២ ខែធ្នូ។
ក្នុងនោះ Messi ក៏រួមចំណែកសម្រាប់គ្រាប់បាល់ទីមួយ ដោយលើកឲ្យ Clement Lenglet តែតបញ្ចូលទី មុនថែមគ្រាប់ទីពីរដោយ Martin Braithwaite។
ដោយឡែក លោក Pele រកបាន៦៤៣គ្រាប់ក្នងចំណោម១៩រដូវកាលនៅ Santos ពីចន្លោះឆ្នាំ១៩៥៦ដល់១៩៧៤។
សម្រាប់ Messi វិញរកបានគ្រាប់ទីមួយឲ្យ Barca ក្នុងឆ្នាំ២០០៥ និងបន្តរួមចំណែកលើកពាន La Liga ១០ដង និង UEFA Champions League ៤ដង។ កិច្ចសន្យារបស់គេនឹងអស់សុពលភាពនៅ Barcelona នាដំណាច់រដូវកាលនេះហើយ៕