David de Gea កំពុងទំនេរនៅពេលនេះ
កិច្ចសន្យារបស់អ្នកចាំទី David de Gea របស់ Manchester United បានបញ្ចប់ហើយកាលពីថ្ងៃសុក្រ ទី៣០ ខែមិថុនា ដោយមិនមានការសម្រេចចិត្តថាតើនឹងបន្តនៅ Old Trafford ទេ។
De Gea នឹងរៀបការនៅចុងសប្តាហ៍នេះ ហើយការពិភាក្សាទល់មុខគ្នានឹងមិនបន្តរហូតដល់ក្រោយរយៈពេលនេះបានបញ្ចប់។
អ្នកចាំទីអេស្ប៉ាញវ័យ៣២ឆ្នាំបានចំណាយពេល ១២ឆ្នាំនៅក្លិប ដែលគេបានលេងចំនួន៥៤៥ប្រកួត។
រដូវកាលមុន គេធ្វើបាន clean sheet ១៧ប្រកួតនៅ Premier League ឈានទៅក្រសោបបានស្រោមដៃមាស៕