ក្រុមមួយដែលរួមពូលជាមួយក្រោនអស់ឱកាសទៅវគ្គបន្ត AFC Cup ហើយ
Shan United ដែលរួមពូលជាមួយភ្នំពេញក្រោន បានអស់ឱកាសប្រជែងកៅអីទៅវគ្គបន្តនៃពានរង្វាន់ AFC Cup ២០២៣/២០២៤ ហើយ។
ក្រុមមីយ៉ាន់ម៉ាមួយនេះទទួលបានតែ១ពិន្ទុប៉ុណ្ណោះពីការប្រកួត៤លើកក្នុងពូល F ។ ប្រកួតទី៤នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែវិច្ឆិកា ពួកគេស្មើក្រុមហ្វីលីពីន DH Cebu ១ទល់នឹង១។
ប្រកួតបន្ទាប់របស់ Shan គឺត្រូវប៉ះក្រុមអូស្ត្រាលី Macarthur នៅថ្ងៃទី៣០ ខែវិច្ឆិកា និងទទួលភ្នំពេញក្រោន នៅថ្ងៃទី១៤ ខែធ្នូ។ កាលជើងទី១នៅភ្នំពេញ Shan ចាញ់ភ្នំពេញក្រោន ៤ទល់នឹង០៕