ក្រុមបាល់ទាត់ប្រេស៊ីល, កូឌីវ័រ, កូរ៉េខាងត្បូង និងន័រវេសេឡង់ឡើងវគ្គ៨ក្រុមអូឡាំពិកផ្នែកបុរស
ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល, កូឌីវ័រ និងន័រវេសេឡង់បានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយព្រឹត្តិការណ៍អូឡាំពិក ផ្នែកបុរសហើយ នៅថ្ងៃពុធ ទី២៨ ខែកក្កដា។
ជាក់ស្ដែង ក្រុមជម្រើសជាតិប្រេស៊ីល បានឈរលេខ១ប្រចាំពូល D មាន៧ពិន្ទុពីការប្រកួត៣លើក។ ចំណែកកូឌីវ័រ មាន៥ពិន្ទ ឈរលេខ២ពូល D។
កូរ៉េខាងត្បូងបញ្ចប់នៅលេខ១ពូល B មាន៦ពិន្ទុ ខណៈន័រវេសេឡង់ បញ្ចប់នៅលេខ២។
វគ្គ៨ក្រុមចុងក្រោយនៅថ្ងៃទី៣១ ខែកក្កដា ប្រេស៊ីលត្រូវប៉ះក្រុមលេខ២ ពូល C, កូឌីវ័រប៉ះលេខ១ពូល C។ កូរ៉េខាងត្បូងជួបលេខ២ពូល A និងកូឌីវ័រប្រកួតជាមួយក្រុមលេខ១ ពូល A៕