ត្រួសៗពីក្រុមបាល់ទាត់បុរសទាំង៨ដែលឡើងដល់វគ្គ៨ក្រុមអូឡាំពិក
ការប្រកួតបាល់ទាត់ផ្នែកបុរសបានរកឃើញគ្រប់៨ក្រុមឆ្លងផុតវគ្គចែកពូលទៅកាន់វគ្គ៨ក្រុមចុងក្រោយហើយក្នុងព្រឹត្តិការណ៍អូឡាំពិក ២០២០ នៅក្រុងតូក្យូ។
១. ជប៉ុន
ក្រុមបាល់ទាត់អូឡាំពិកជប៉ុន គឺជាបេក្ខជនលេចធ្លោមួយក្នុងវិញ្ញាសាបាល់ទាត់បុរស។ កូនក្រុមលោក Hajime Moriyasu ឈ្នះទាំង៣ប្រកួត រកបាន៧គ្រាប់ និងរបូតមួយគ្រាប់។
២. ន័រវេសេឡង់
ពួកគេបានបង្កើតភាពភ្ញាក់ផ្អើលតាមរយៈជ័យជម្នះ០ទល់នឹង១លើកូរ៉េខាងត្បូងនៅថ្ងៃបើកឆាក។ យ៉ាងណា ក្នុងការប្រកួតបន្ទាប់ ការលេងរបស់ពួកគេមិនសូវជាឋេរប៉ុន្មានទេ។ ពួកគេចាញ់ហុងឌុយរ៉ាស និងស្មើរ៉ូម៉ានី ថ្ងៃបិទពូល។ ក្រុមម្ចាស់ផ្ទះជប៉ុនត្រូវតែប្រុងប្រយ័ត្នចំពោះខ្សែប្រយុទ្ធ Chris Wood ដែលមកពីក្លិប Burnley នៃក្របខណ្ឌ Premier League។
៣. អេស្ប៉ាញ
ក្រុមអូឡាំពិកអេស្ប៉ាញបាននាំយកតារាឆ្នើមៗជាច្រើនពីការប្រកួត Euro។ ទោះបានឡើងទៅដល់វគ្គ៨ក្រុម Pedri និងមិត្តរួមក្រុមមិនសូវជាទទួលបានការសាទរច្រើនពីអ្នកគាំទ្រឡើយ ដោយសារតែរកបានតែ២គ្រាប់ពីការប្រកួត៣លើកក្នុងវគ្គចែកពូល។ អេស្ប៉ាញអាចគ្រប់គ្រងបាល់បានច្រើន តែពិបាកក្នុងការសម្រេចទី។
៤. ម៉ិកស៊ីកូ
ក្រុមអូឡាំពិកម៉ិកស៊ីកូបញ្ចប់នៅចំណាត់ថ្នាក់លេខ២ក្នុងពូល A ក្រោមម្ចាស់ផ្ទះជប៉ុន។ ក្រុមមកពីតំបន់អាមេរិកកណ្ដាល ឈ្នះបារាំង ៤ទល់នឹង១, ឈ្នះអាហ្វ្រិកខាងត្បូង៣តទល់នឹង០ តែ២ប្រកួតនេះ ពួកគេបាត់បង់កីឡាករ ដោយសារតែកាតក្រហម។
៥. កូរ៉េខាងត្បូង
ការចាញ់ន័រវេសេឡង់នៅថ្ងៃបើកឆាក ជារឿងស្មានមិនដល់មួយ។ កូរ៉េខាងត្បូងរកបាន១០គ្រាប់ពីការប្រកួត២លើកតទល់រ៉ូម៉ានី និងហុងឌុយរ៉ាស បញ្ចប់នៅកំពូលតារាង និងឡើងដល់វគ្គ៨ក្រុមចុងក្រោយ។ នេះជាឱកាសមួយដែលពួកគេអាចស្វែងរកមេដាយមាសបានប្រសើរជាងមេដាយសំរឹទ្ធ កាលឆ្នាំ២០១២ នៅអូឡាំពិកក្រុងឡុងដ៍។
៦. កូឌីវ័រ
ក្រោយឈ្នះអារ៉ាប៊ីសាអ៊ូឌីតក្នុងថ្ងៃបើកឆាក ក្រុមលោក Soualiho Haidara បានស្មើប្រេស៊ីល និងអាល្លឺម៉ង់ដើម្បីឡើងទៅកាន់វគ្គ៨ក្រុមជាបន្ត ក្នុងនាមជាក្រុមលេខ២ពូល D បន្ទាប់ពីប្រេស៊ីល។
៧. ប្រេស៊ីល
ប្រេស៊ីលបានបង្ហាញភាពខ្លាំងក្នុងពូល D និងក្នុងនាមជាក្រុមការពារតំណែងជើងឯក។ ពួកគេបានផ្ដួលអាល្លឺម៉ង់នៅថ្ងៃបើកឆាក។ ទន្ទឹមនេះ Richarlison កំពុងឈរលើកំពូលតារាង Top Scorer ដោយមាន៥គ្រាប់។
៨. អេហ្ស៊ីប
ពួកគេមានគុណផលល្អ ដោយអាចស្មើអេស្ប៉ាញ និងចាញ់អាហ្សង់ទីនផុតផើយ។ ក្នុងការប្រកួតចុងក្រោយប្រចាំពូល ពួកគេឈ្នះអូស្ត្រាលី យកបានកៅអីវគ្គ៨ក្រុមជាលើកដំបូងចាប់តាំងពីឆ្នាំ២០១២។
ការប្រកួតវគ្គ៨ក្រុមចុងក្រោយ ៖