Shintaro នៅតែបន្តឈរ Top Scorer នៅ AFC Cup
Shimizu Shintaro ខ្សែប្រយុទ្ធភ្នំពេញក្រោននៅតែបន្តឈរកំពូលតារាង Top Scorer នៃពានរង្វាន់ AFC Cup 2023/2024។
បន្ទាប់ពីមិនអាចរកបានគ្រាប់បាល់ក្នុងជំនួបចាញ់ម្ចាស់ផ្ទះ Macarthur ដោយលទ្ធផល៥ទល់នឹង០ កីឡាករជប៉ុនខាងលើនៅមាន៦គ្រាប់ដដែល តែត្រូវបានតាមទាន់ដោយខ្សែប្រយុទ្ធប្រេស៊ីល Marco Túlio របស់ក្រុមអូស្ត្រាលី Central Coast Marinos ដោយមាន៦គ្រាប់ដូចគ្នា។
ប្រកួតក្រោយរបស់ភ្នំពេញក្រោន ត្រូវជួប DH Cebu របស់ហ្វីលីពីននៅថ្ងៃទី៣០ ខែវិច្ឆិកា នាពហុកីឡដ្ឋានជាតិអូឡាំពិក៕