អ្នកគាំទ្រ Birmingham ចង់ឱ្យក្លិបដេញ Rooney
អ្នកគាំទ្រ Birmingham City កំពុងទាមទារឱ្យបណ្តេញអ្នកចាត់ការ Wayne Rooney ពីតំណែង ក្រោយចាញ់ Sunderland នៅថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា។
Birmingham ស្ថិតក្នុងតំបន់ Play-off នៃក្របខណ្ឌ Championship ពេលអតីតអ្នកចាត់ការ John Eustace ត្រូវបានដកតំណែង និងជំនួសដោយវីរបុរស Manchester United។ Rooney បានប្រាប់អ្នកគាំទ្រ Birmingham ដែលគាំទ្រ Eustace ថា “មិនបាច់បារម្ភទេ” ក្រោមការដឹកនាំរបស់លោក។
យ៉ាងណាក៏ដោយ បន្ទាប់ពីលទ្ធផលស្មើគ្នា ២-២ ក្នុងតទល់ Ipswich Town មក Birmingham មិនដែលឈ្នះឡើយក្នុង៥ប្រកួតចុងក្រោយ ពោលស្មើ១ និងចាញ់៤។
Birmingham បច្ចុប្បន្ននៅលេខ១៨ មាន១៩ពិន្ទុពីលើតំបន់កាត់ចោល៨ពិន្ទុ៕