
គួន មុំ ឆក់បានចំណាប់អារម្មណ៍ពីក្លិបបាល់ទះនៅជប៉ុនមុនទៅវៀតណាម
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ទម្លាយថា ក្លិបបាល់ទះនៅជប៉ុនបានបង្ហាញការចាប់អារម្មណ៍លើកីឡាករកម្ពុជា។
ជាក់ស្ដែង មានក្លិបនៅជប៉ុនបានដាក់សំណើផ្ទេរ គួន មុំ ដែរ តែយឺតពេលបន្តិច ព្រោះស្មាត់ជម្រើសជាតិរូបនេះបានចុះកិច្ចសន្យាជាមួយក្លិបនៅវៀតណាមទៅហើយ។
កីឡាករក្លិបវិសាខាខាងលើបច្ចុប្បន្នកំពុងលេងនៅក្លិបវៀតណាម Long An លើកិច្ចសន្យាខ្ចី៤ប្រកួត។
ទន្ទឹមនឹងនេះដែរ មិត្តរួមក្រុម និងមិត្តរួមជាតិ វឿន វាសនា ក៏កំពុងលេងនៅក្រៅប្រទេសដែរ ដោយចូលរួមជាមួយក្លិប Winstreak នៅកោះតៃវ៉ាន់រយៈពេល២ឆ្នាំ៕