
ផ្ដាច់ព្រ័ត្រជើងឯកវិទ្យាល័យ២០២៣នឹងធ្វើឡើងនៅស្តាតអូឡាំពិក
ការប្រកួតបាល់ទាត់ពានរង្វាន់ជើងឯកវិទ្យាល័យ រដូវកាល២០២៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែធ្នូ ដោយធ្វើឡើងនៅពហុកីឡដ្ឋានជាតិ អូឡាំពិក វេលាម៉ោង៣និង៣០នាទី។
គិតមកទល់ពេលនេះរកឃើញក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ក្នុងនេះ ក្រុមវិទ្យាល័យឫស្សីកែវ ប៉ះក្រុមរុមវិទ្យាល័យជ័យវរ្ម័នទី៧ និងក្រុមវិទ្យាល័យឥន្ទ្រទេវី ជួបវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន ច្បារអំពៅ។
ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី១ ធ្វើឡើងនៅថ្ងៃទី២០ និង២១ ខែវិច្ឆិកា និងជើងទី២ ថ្ងៃទី២៣ និងថ្ងៃទី២៤ ខែវិច្ឆិកា៕