
រស់ សំអឿន ដាច់កុងត្រានៅវិសាខាហើយ
បើតាមបង្ហាញតាមប្រភពនានាលើបណ្ដាញសង្គម ខ្សែការពារ រស់ សំអឿន បច្ចុប្បន្នកំពុងក្លាយជាកីឡាករ free agent ក្រោយរូបគេចប់កិច្ចសន្យានៅវិសាខា។
ខ្សែការពារស្លាបឆ្វេងខាងលើបានចូលរួមជាមួយក្រុមជើងឯកសម្ដេចតេជោ៣សម័យ ក្នុងឆ្នាំ២០១៨ ក្រោយចប់កិច្ចសន្យានៅបឹងកេត។
អំឡុងរយៈពេល៥ឆ្នាំមកនេះ គេមិនសូវបានបង្ហាញខ្លួនជាប់លាប់ប៉ុន្មានទេ ដោយសារបញ្ហារបួស។ ជាក់ស្ដែងក្នុងរដូវកាល២០២២ អតីតសមាជិកភុជង្គនាគ និងប៉ូលិសរូបនេះត្រូវបានផ្ទេរទៅព្រៃវែងលើកិច្ចសន្យាខ្ចី។ ដើមរដូវកាល២០២៣នេះ គេបានវិលទៅវិសាខាវិញ ដោយលេងឱ្យក្រុម B ក្នុងក្របខណ្ឌ Cambodian League 2៕