កីឡាករសំខាន់៣រូបរបស់ Man City មិនបានទៅអាមេរិក បានត្រឹមលេងជាមួយ U23
Ilkay Gundogan, Phil Foden និង John Stones មិនស្ថិតក្នុងបញ្ជីរបស់ Manchester City ទៅប្រកួតមិត្តភាព Pre-Season នៅអាមេរិកទេ។
ពុំមានការបញ្ជាក់ពីហេតុផលលម្អិតទេ តែគេគិតថា អាចមកពីនីតិវិធីមួយចំនួននៃការធ្វើដំណើរ។ ជាជំនួសពួកគេបានធ្វើដំណើរជាមួយក្រុម U23 Man City នៅត្រឹមតំបន់អឺរ៉ុបវិញ។
តាមពិតទៅមិនមែនតែ Man City ដែលមិនមានកីឡាករគ្រប់គ្រាន់សម្រាប់កម្មវិធី pre-season ក្រៅអឺរ៉ុបនេះ សូម្បីតែ Crystal Palace និង Chelsea ក៏មានពេញជើងដែរ។ ជាកស្ដែង Chelsea អត់មាន N’Golo Kante និង Ruben Loftus-Cheek ទេសម្រាប់ការធ្វើដំណើរទៅអាមេរិក ព្រោះលក្ខខណ្ឌវ៉ាក់សាំង។
ដោយឡែក Oleksandr Zinchenko របស់ Man City កំពុងបំពេញការផ្ទេរទៅ Arsenal៕