ក្លិប បឹងកេត បញ្ចេញតម្លៃលក់ឯកសណ្ឋានរដូវកាលថ្មី
នៅថ្ងៃនេះក្លិបបាល់ទាត់ បឹងកេត បានបញ្ចេញឯកសណ្ឋានសម្រាប់ប្រើប្រាស់រដូវកាលថ្មី ២០២១ ទាំងក្នុងទឹកដី និងក្រៅដី ហើយក្លិបការពារជើងឯកនេះផ្ទាល់ក៏បានបញ្ជាក់សម្រាប់តម្លៃលក់ជូនអ្នកគាំទ្រសម្រាប់អាវ និងខោ ឈុតថ្មីនេះ ផងដែរ ។
ឯកសណ្ឋានរដូវកាលថ្មីរបស់ក្លិបបាល់ទាត់បឹងកេត បានដាក់លក់ចាប់ពីឥលូវនេះតទៅដែលមានឯកសណ្ឋានប្រកួតគ្រប់ប្រភេទ (ឈុតក្នុងទឹកដី/ឈុតក្រៅទឹកដី/ឈុតអ្នកចាំទី ក្នុងនោះតម្លៃ អាវ មួយ ៨០០០០ រៀល ស្មើ ២០ដុល្លារ និងខោ មួយ តម្លៃ ៣២០០០ រៀល ស្មើនឹង ៨ ដុល្លារ ។ អ្នកគាំទ្រទាំងអស់អាចមករកទិញបាននៅ Boeung Ket Store ក្នុងម៉ោងធ្វើការដោយចូលរួមអនុវត្តវិធានការណ៍សុខភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយពាក់ម៉ាស់ និងរក្សាគម្លាត ។
សូមបញ្ជាក់ថា ក្លិបបាល់ទាត់ បឹងកេត នឹងបើកឆាកការប្រកួតលីគកំពូលកម្ពុជា រដូវកាលថ្មីតទល់នឹងក្លិប ណាហ្គាវើល នាថ្ងៃទី ០៧ ខែ មិនា ២០២១ នេះនាកីឡដ្ឋាន Cambodia Airway ចាប់ពីម៉ោង ៣:៣០ នាទីរសៀលតៅ ៕