ដឹងខ្លះៗពីខ្សែប្រយុទ្ធហុងដែលទើបបានសញ្ជាតិ និងទាត់ចូលកម្ពុជា
Everton Camargo ជាខ្សែប្រយុទ្ធដើមកំណើតប្រេស៊ីលដែលទើបជាប់ជម្រើសហុងកុង ក្រោយបានលិខិតឆ្លងដែនកាលថ្ងៃទី៣១ ខែសីហា។
កីឡាករវ័យ៣២ឆ្នាំខាងលើមានកំណើតនៅតំបន់ Soledade ប្រទេសប្រេស៊ីល និងធ្លាប់ហ្វឹកហាត់ក្នុងក្រុមយុវជន Juventude របស់ប្រេស៊ីល។
គេបានទៅដល់ហុងកុងដំបូងក្នុងឆ្នាំ២០១៦ដោយលេងឱ្យក្រុម Wong Tai Sin និងបន្តទៅ Hong Kong Sapling ឆ្នាំ២០១៦/២០១៧, Yeun Long ២០១៧/២០១៨ និង Eastern ២០១៨/២០២២។ ឆ្នាំ២០២២ដល់បច្ចុប្បន្នគេលេងនៅ Lee Man។
Everton បានបោះបង់សញ្ជាតិដើមប្រេស៊ីល ដើម្បីដាក់ពាក្យយកសញ្ជាតិហុងកុង ហើយក្រោយរង់ចាំ៩ខែ គេក៏ទទួលបានជោគជ័យ។ គេបានរកគ្រាប់បាល់បញ្ចូលទីដោយការទាត់ហ្វ្រីឃីកក្នុងជំនួប១ទល់១ជាមួយកម្ពុជា៕