
មាន់ខ្នាយមាស Tottenham Hotspur យកបានសមាជិកថ្មីពី Barca
ខ្សែការពារ Clement Lenglet នឹងចាកចេញពី Barcelona ទៅចូលរួមជាមួយ Tottenham Hotspur ក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាលពេញ សម្រាប់ការប្រកួតប្រជែងរដូវកាលថ្មី ។
ជាការពិតណាស់ Lenglet ដែលបច្ចុប្បន្នមានវ័យ ២៧ឆ្នាំ បានចូលរួមជាមួយ Barcelona តាំងពីឆ្នាំ២០១៨ មកម្ល៉េះ ប៉ុន្តែ ដោយសារទម្រង់លេងធ្លាក់ចុះខ្លាំងពេក ២រដូវកាលចុងក្រោយនេះ ហើយបើយោងតាមការចុះផ្សាយរបស់លោក Fabrizio Romano បានបញ្ជាក់យ៉ាងច្បាស់ថា ភាគី Tottenham Hotspur និង Barcelona បានព្រមព្រៀងគ្នាក្នុងការដាក់ Lenglet ឲ្យក្រុមមាន់ខ្នាយមាសខ្ចីជើងមួយរដូវកាលពេញ ដោយ ពុំមានលក្ខខណ្ឌទិញផ្តាច់ឡើយ ហើយ រូបគេនឹងត្រឡប់មកកាន់ទឹកដីអ៉េស្ប៉ាញ វិញក្រោយបញ្ចប់រដូវកាល ២០២២–២០២៣។
គួរបញ្ជាក់ដែរថា នេះជាការដោះដូរកីឡាករជោគជ័យទី៥របស់ Spurs សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ បន្ទាប់ពីក្រុមទើបតែទិញបានកីឡាករឆ្នើមៗជាច្រើនដូចជា Ivan Perisić, Bissouma, Richarlison និង Forster៕
– F11-