
Liverpool គ្មានគម្រោងលក់ Salah ទេ
Liverpool មិនមានគម្រោងលក់ Mohamed Salah ចំពេលមានការរំពឹងទុកថ្មីៗដែលភ្ជាប់នឹងការផ្ទេរទៅ Saudi Pro League នោះទេ។
Al-Ittihad ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍លើខ្សែប្រយុទ្ធអេហ្ស៊ីបដែលបានចូលរួមជាមួយក្រុមហង្សក្រហមពី Roma ក្នុងឆ្នាំ២០១៧។
ទោះជាយ៉ាងណាក៏ដោយ Liverpool មិនចង់លក់កីឡាករដែលទើបតែចុះកិច្ចសន្យាថ្មីរយៈពេល៣ឆ្នាំកាលពីរដូវក្តៅមុន ខណៈទីផ្សារដោះដូរកីឡាករបិទនៅថ្ងៃទី០១ ខែកញ្ញា។
ភ្នាក់ងាររបស់ Salah ធ្លាប់បានច្រានចោលការពិភាក្សាអំពីការផ្លាស់ប្តូរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត។
ភ្នាក់ងាររបស់ Salah លោក Ramy Abbas Issa បាននិយាយកាលពីថ្ងៃទី០៧ ខែសីហាថា “៖Mohamed នៅតែប្តេជ្ញាចិត្តជាមួយ Liverpool។ ប្រសិនបើយើងពិចារណាចាកចេញពី Liverpool នៅឆ្នាំនេះ យើងនឹងមិនបន្តកុងត្រានៅរដូវក្ដៅមុនឡើយ៕