Beckham ថា Messi បានផ្លាស់ប្ដូរ Inter Miami ត្រឹមរយៈពេល៥សប្ដាហ៍
សហម្ចាស់ក្លិប David Beckham បានបញ្ជាក់ថា Inter Miami មានការរីកចម្រើនឥតឈប់ឈរ ដោយសារការរួមចំណែកដ៏អស្ចារ្យរបស់ Lionel Messi ឈានទៅឈ្នះពានរង្វាន់ League Cup ។
នៅល្ងាចថ្ងៃទី១៩ ខែសីហា Inter Miami ប្រកួតចុងក្រោយតទល់ Nashville ។ Messi បន្តរះលឺដោយស៊ុតបញ្ចូលទីយ៉ាងអស្ចារ្។ ទោះបីជាត្រូវបានស្មើ ១-១ ក្នុងរយៈពេល៩០នាទី ក៏គេ និងមិត្តរួមក្រុមបានឈ្នះដោយបាល់១១ម៉ែត្រ១០ទល់៩ ក្នុងការស៊ុតបាល់ប៉េណាល់ទីដើម្បីឈ្នះពានរង្វាន់ Leagues Cup ឆ្នាំ២០២៣ ។
Beckham បានសារភាពថា មានអារម្មណ៍ភ័យខ្លាចនៅពេលមើលការទាត់១១ម៉ែត្រ។
Beckham បានសរសើរ Messi, Sergio Busquets និង Jordi Alba ថា “៖វាដូចជាខ្សែភាពយន្តមួយ រាល់ពេលដែល Messi ស៊ុតបាល់បានពី Busquets បញ្ជូន ឬ Alba រត់។”៕