៥នាក់បានរង្វាន់ពី កម្មវិធី Pi Pay Cambodia Fantasy សប្តាហ៍ទី៣៧
សប្តាហ៍ទី៣៧នេះអ្នកដែលចូលរួមលេងកម្មវិធី Pi Pay Cambodia Fantasy ចំនួន៥បានឈ្នះរង្វាន់ ពីក្រុមហ៊ុន Pi Pay តាមរយៈការដាក់កីឡាកររបស់គេដែលដាក់ចូលទាំង១១នាក់ ដែលមានការប្រកួត ត្រឹមតែ៥គូប៉ុណ្ណោះក្នុងលីហ្គកំពូលរបស់អង់គ្លេស ។
ក្នុងចំណោមអ្នកចុះឈ្មោះចូលលេងជាង២ពាន់នាក់ក្រុមដែលទទួលបានលេខ១ក្នុងសប្តាហ៍ទី៣៧នៃបាល់ទាត់លីហ្គកំពូលរបស់អង់គ្លេងបានទៅលើលោក in sophengv ដោយក្រុម Blue Dragon FC របស់ លោករកបានពិន្ទុ ៩០ ។
អ្នកលេខ២បានទៅលើក្រុម sie Sokkea ដោយរកបានពិន្ទុ៨៥ ខណៈក្រុមលេងលេខ៣ Peng United ចាញ់ក្រុមលេខ២ត្រឹមតែ១ពិន្ទុប៉ុណ្ណោះពោលរកបាន៨១ពិន្ទុ ។
អ្នកដែលឈ្នះរង្វាន់ទី៤ បានទៅក្រុម Empire Cam ដែលលោក Meng Heang Srun ជាអ្នករៀបចំក្រុម មួយនេះតាមរយៈការដាក់កីឡាករក្នុងក្រុមរកបានពិន្ទុចំនួន៨២ ។
លេង៥បានទៅក្រុម Sokha Raboth ដែលលោករៀបចំក្នុង ក្រុមរកបានពិន្ទុចំនួន៨១ តាមរយៈការដាក់កីឡាករ Hazard ជាប្រធានក្រុម ។
សូមបញ្ជាក់ថា អ្នកដែលបានចូលរួមលេងក្នុង Pi Pay Cambodia Fantasy ត្រូវចុះឈ្មោះក្នុង ក្រុមហ៊ុន Pi Pay ដើម្បីអោយខាងក្រុមការងារងាយស្រួលបញ្ចូលទឹកប្រាក់អោយសម្រាប់ការឈ្នះរង្វាន់ របស់ពួកគេ ក្នុងសប្តាហ៍នីមួយៗ ៕