អតីតយុវជន Newcastle United ចូលរួមជាមួយក្លិប វិសាខា
ក្លិបបាល់ទាត់ វិសាខា បានប្រកាសជាផ្លូវការក្នុងការចុះកិច្ចសន្យាជាមួយអតីតយុវជនក្លិបបាល់ទាត់ Newcastle របស់អង់គ្លេង និងធ្លាប់ចូលរួមលើកពានលីគកំពូលកម្ពុជាជាមួយក្លិប ព្រះខ័នរាជស្វាយរៀង គឺខ្សែបម្រើ Charlie Machell ដើម្បីប្រកួតប្រជែងលីគកំពូលកម្ពុជារដូវកាលថ្មី និងការប្រកួតពានរង្វាន់ AFC Cup វគ្គ Play off ផងដែរ ។
កីឡាករវ័យ ២៦ ឆ្នាំរូបនេះធ្លាប់លេងអោយថ្នាលយុវជនរបស់ក្លិប Newcastle United ពីឆ្នាំ ២០០២ រហូតដល់ឆ្នាំ ២០១១ មុនពេលផ្លាស់ទៅក្លិបផ្សេងៗក្នុងប្រទេសអង់គ្លេស ។ ឆ្នាំ ២០១៩ កីឡាករអង់គ្លេសរូបនេះបានមកចូលរួមជាមួយក្លិប ព្រះខ័នរាជស្វាយរៀង ដោយលេងបាន ២៣ ប្រកួតរកបាន ៦ គ្រាប់នឹងបានលើកពានលីគកំពូលកម្ពុជាក្រោមការដឹកនាំរបស់លោក Conor Nestor ។ ឆ្នាំ ២០២០ រូបគេបានផ្លាស់ទៅចូលរួមជាមួយក្លិប Hougang United FC នៅប្រទេសសង្ហិបុរី លេងបាន៨ប្រកួតរកបាន២គ្រាប់ មុនមកចូលរួមជាមួយ វិសាខា ក្នុងឆ្នាំ២០២១ នេះ ។
Charlie Machell បានចូលរួមហ្វឹកហាត់ផ្លូវការជាមួយក្លិប វិសាខា នៅថ្ងៃនេះដើម្បីត្រៀមប្រកួតតតាំងជាមួយក្លិបចាស់របស់ ព្រះខ័នរាជស្វាយរៀង នៅវេលាម៉ោង ៣ រសៀលនេះ ក្នុងពានរង្វាន់ Forward Pre-season នាកីឡដ្ឋាន ព្រីនស៍ ៕