
Juventus ត្រូវបានកាត់១០ពិន្ទុនៅ Serie A
Juventus ត្រូវបានកាត់១០ពិន្ទុជាថ្មីបន្ទាប់ពីសវនាការថ្មីលើកិច្ចព្រមព្រៀងផ្ទេរកន្លងមករបស់ក្លិប។
ដំបូងឡើយ Juve ត្រូវបានកាត់១៥ពិន្ទុក្នុងខែមករា ឆ្នាំ២០២៣ ប៉ុន្តែតុលាការកីឡាកំពូលរបស់អ៊ីតាលីបានបដិសេធការសម្រេចចិត្តនោះក្នុងខែមេសា ហើយបានបញ្ជាឱ្យពិនិត្យករណីនេះឡើងវិញ។
សេចក្តីសម្រេចថ្មីត្រូវបានប្រកាសកាលពីថ្ងៃចន្ទ មុនពេលក្រុមចាញ់ ៤-១ នៅដី Empoli ។
ការពិន័យនេះបានទម្លាក់ Juve មកឈរនៅលេខរៀងទី៧ក្នុងក្របខណ្ឌ Serie A ក្រៅពីកៅអីជម្រុះអឺរ៉ុប។
Napoli បានឈ្នះពានលីគកំពូល Serie A រួចហើយ ហើយមុនការសម្រេចចិត្តកាលពីថ្ងៃចន្ទ ក៏មាន ១៧ ពិន្ទុនាំមុខក្រុមលេខ ២ Juventus។
លោក Massimiliano Allegri គ្រូបង្គោលក្រុម Juventus បាននិយាយថា “វាជាស្ថានភាពចម្លែកមួយ គឺ១០នាទីមុនពេលការប្រកួត ការក៏មានប្រកាសសាលក្រម។”
កាលពីខែមេសា សាលាក្តីនៅគណៈកម្មាធិការអូឡាំពិករបស់ប្រទេសអ៊ីតាលី (CONI) បានលុបចោលការកាត់១៥ពិន្ទុរបស់ Juve ពីតុលាការឧទ្ធរណ៍របស់សហព័ន្ធបាល់ទាត់អ៊ីតាលី (FIGC)៕