Paris Saint-Germain ត្រូវអវត្តមានតារាឆ្នើមមួយរូបក្នុងជំនួបទល់នឹង RB Leipzig នាវេលាម៉ោង២យប់នេះ
Paris Saint-Germain នឹងត្រូវធ្វើការប្រកួតជាមួយក្រុមខ្លាំងមកពីអាល្លឺម៉ង់ RB Leipzig ក្នុងទឹកដីខ្លួនឯងនៃការប្រកួតជុំទី៣នៃវគ្គចែកពូល ពានរង្វាន់ UEFA Champions League នាវេលាម៉ោង២យប់នេះ។
យ៉ាងណាក្តីសម្រាប់ការប្រកួតនៅរាត្រីនេះ ក្រុមបងធំបារាំងត្រូវអវត្តមានតារាសំខាន់មួយរូបគឺខ្សែប្រយុទ្ធ Neymar ដោយសារតែគេមានបញ្ហារបួសក្រលៀន ក្រោយពេលត្រឡប់មកពីក្រុមជម្រើសជាតិប្រេស៊ីលវិញ។
ក្រៅពីកីឡាករសញ្ជាតិប្រេស៊ីលខាងលើ ក្រុមរបស់លោក Mauricio Pochettino ក៏បានបាត់បង់សមាជិក២-៣រូបទៀតផងដែរដូចជា Leandro Paredes, Keylor Navas និង Sergio Ramos ដោយសារតែបញ្ហារបួសមិនទាន់ជាសះស្បើយ។
គិតត្រឹមពេលនេះ PSG ឈរនៅកំពូលតារាងពូល A ដោយមាន៤ពិន្ទុនៅក្នុងដៃក្រោយធ្វើការប្រកួត២លើកកន្លងមក ខណៈដែល RB Leipzig វិញនៅបាតតារាងដោយមិនទាន់ស្គាល់ពាក្យថាឈ្នះ១លើកនៅឡើយទេ។