
ម៉ាត់ នូរុណ រកបាន Hat-Trick ជាលើកទី២
ខ្សែប្រយុទ្ធវ័យក្មេង ម៉ាត់ នូរុណ រកបានគ្រាប់ ៣គ្រាប់ ម្នាក់ឯងនិងបានជួយក្រុម បឹងកេត យកឈ្នះលើ យុវជនសាលាបាល់ទាត់ជាតិបាទី ដោយលទ្ធផល ៦ ទល់ ១ នាកីឡដ្ឋាន Cambodia Airways ក្នុងសប្តាហ៍ទី១១ នៃពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០២០។
គ្រាប់បាល់ជ័យជម្នះរបស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករកម្ពុជា ៤នាក់ រួមមាន ម៉ាត់ នូរុណ រកបាន ៣គ្រាប់ (Hat-Trick) នៅនាទី១៩, ៦៥ និង៧៣ ស្របពេលដែលអតីតយុវជនបាទី សៀង ចន្ធា រកបាន ១គ្រាប់ នៅនាទី៤០ ចំណែក សឿត ណាវ៉ា រកបាននៅនាទី៥៤ និងគ្រាប់ចុងក្រោយរកបានដោយកីឡាករ លី មីហ្សាន នៅនាទី៨៣ បន្ទាប់ពីផ្លាស់ប្តូចូល។ សម្រាប់គ្រាប់បាល់របស់ក្រុមយុវជនបាទី រកបានដោយកីឡាករ សេង សម្បត្តិ នៅនាទីទី១៧ ហើយនេះគឺជាគ្រាប់បាល់ទី២ របស់ក្លិបតាំងពីចាប់ផ្តើមរដូវកាលនេះ។
គួរបញ្ជាក់ផងដែរថា នេះគឺជាគ្រាប់បាល់ Hat-Trick របស់អតីតសមាជិករបស់ក្រុមអគ្គិសនីកម្ពុជារូបនេះ រកបាននារដូវកាល២០២០នេះ ដោយលើកមុនរកបានក្នុងជ័យជម្នះលើក្លិបចាស់ ដោយលទ្ធផល ៤ ទល់ ២ កាលពីសប្តាហ៍ទី១០ ៕