Lyon ឈ្នះជើងឯក UEFA Champions League នារីលើកទី៨
ក្រុមបាល់ទាត់នារី Lyon បានក្លាយជាម្ចាស់ជើងឯក UEFA Champions League ជាលើកទី៨ ក្រោយឈ្នះ FC Barcelona ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដោយលទ្ធផល ៣ទល់នឹង១ នៅថ្ងៃសៅរ៍ ទី២១ ខែឧសភា។
កំណត់ត្រា៧លើកកន្លងមកកើតឡើងក្នុងរដូវកាល 2011, 2012, 2016, 2017, 2018, 2019 និង 2020។
ចំណែក FC Barcelona វិញធ្លាប់ឈ្នះមួយលើក គឺរដូវកាល២០២១។
មុនឡើងមកកាន់វគ្គចុងក្រោយនេះ Lyon ទម្លាក់ក្រុមរួមជាតិបារាំង Paris Saint Germain និង Barcelona ទម្លាក់ក្រុមអាល្លឺម៉ង់ Wolfsburg៕