អតីតខ្សែប្រយុទ្ធ West Ham កំពុងឈរជា Top Scorers នៅ UCL
Sebastien Haller បានរកគ្រាប់បាល់បញ្ចូលទី៦គ្រាប់ពីការប្រកួត៣លើកនៅ UEFA Champions League ខណៈ Ajax Amsterdam បានផ្ដួល Borussia Dortmund ៤ទល់នឹង០។
ការភ្លាត់ចូលទីខ្លួនឯងពី Marcos Reus ធ្វើឲ្យក្រុមម្ចាស់ផ្ទះហូឡង់នាំំមុខនាទី១១ មុន Daley Blind ទាត់បន្ថែមមួយគ្រាប់ទៀតក្នុងនាទី២៥ពីការបញ្ជូនដោយ Sebastien Haller។
Haller ក៏ assist សាជាថ្មី ម្ដងនេះឲ្យទៅ Anthony dos Santos ក្នុងនាទី៥៧។ ១៥នាទីក្រោយមក Haller ខ្លួនឯងបានតែតបញ្ចូលទីពីការលើកដោយ Blind ក្នុងនាទី៧២។
Haller បានក្លាយជាកីឡាករទី២បន្ទាប់ពី Erling Braut Haaland របស់ Dortmund ដែលរកបាន៦គ្រាប់ក្នុងចំណោម៣ប្រកួតដំបូងនៅ UEFA Champions League។ កាលណោះ Haaland ធ្វើបាននៅ RB Salzburg។ Haller កំពុងឈរនៅកំពូលតារាង Top Scorers នាំមុខ Mohamed Salah របស់ Liverpool មួយគ្រាប់។
សរុបពិន្ទុនៅពូល C វិញ Ajax មាន៩ពិន្ទុពេញ ខណៈ Dortmund មាន៦ពិន្ទុ។ ចំណែកក្រុមលេខ៣ Sporting Lisbon បានយកឈ្នះ Besiktas ៤ទល់នឹង១៕