១០០ឆ្នាំមានម្ដង! អ៊ីតាលីដាក់កីឡាករម្នាក់អាយុមិនទាន់គ្រប់១៧ឆ្នាំចូលលេង
ជាលើកទី១ហើយក្នុងរយៈពេល១០០ឆ្នាំដែលក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលីបានដាក់កីឡាករមិនទាន់គ្រប់អាយុគ្រប់១៧ឆ្នាំចូលលេងក្រុមធំ។
Simone Pafundi ត្រូវបានគ្រូបង្គោល Roberto Mancini ដាក់ចូលជំនួសលោក Marco Verratti ក្នុងការប្រកួតមិត្តភាពឈ្នះអាល់បានី ៣ទល់នឹង១។ ខ្សែប្រយុទ្ធវ័យ១៦ឆ្នាំ ៨ខែ និង២ថ្ងៃជាកីឡាករមកពី Udinese។ គេអាចលេងបានទាំងបម្រើប្រយុទ្ធ, ការពារ និងស្លាប។
កាលពីប៉ុន្មានខែមុនកីឡាករកើតឆ្នាំ២០០៦លេងក្នុងក្រុមអ៊ីតាលីអាយុក្រោម១៧ឆ្នាំ។ រដូវកាល២០២១/២០២២ គេលេងបាន២៣នាទីនៅលីគកំពូលអ៊ីតាលី ពេលប៉ះ Salernitana៕