រោងចក្រ Adidas នៅវៀតណាមផ្អាកផលិត ធ្វើឲ្យ fans ពិបាកទិញអាវ Man UTD
ការរីករាលដាលជំងឺកូវីដ១៩ ធ្វើឲ្យរោងចក្រ Adidas ក្នុងប្រទេសវៀតណាមផ្អាកដំណើរការបណ្ដោះអាសន្ន។ បើតាមសារព័ត៌មាន Independent ការផ្អាកដំណើរការនេះធ្វើឲ្យខ្វះខោអាវលក់ដល់អ្នកគាំទ្រ។
ភាពស្មុគស្មាញនៃជំងឺកូវីដ១៩ មានន័យថា ចង្វាក់ផលិតកម្មត្រូវយឺតជាងកាលវិភាគកំណត់ចំនួន៤ខែ។ វៀតណាមបច្ចុប្បន្នជាប្រទេសរ៉ាប់រងផលិតអាវ Adidas ២៨ភាគរយ។ ឥឡូវនេះ តម្រូវការអាវ Manchester United ក៏ស្ទុះឡើងបន្ទាប់ពីការវិលត្រលប់របស់ Cristiano Ronaldo។
អ្នកនាំពាក្យ Adidas ថ្លែងថា “៖យើងកំពុងធ្វើការជាមួយ Manchester United ដើម្បីឲ្យស្របទៅនឹងតម្រូវការរបស់អ្នកគាំទ្រ។ ឥឡូវនេះចំនួនផលិតផលពិតជាទាបមែនទែន។”
Cristiano Ronaldo ទទួលបានអាវលេខ៧នៅ Manchester United បន្ទាប់ពី Edison Cavani យល់ព្រមប្រគល់លេខនេះ ហើយ Cavani បានប្ដូរទៅពាក់លេខ២១ដែលបន្សល់ទុកក្រោយ Daniel James ចាកចេញទៅ Leeds United៕