Taylor ថា ខ្លួន និងក្រុមមិនទាន់ល្អគ្រប់គ្រាន់ទេ
ខ្សែបម្រើកូនខ្មែរកាត់អាមេរិកាំង Nick Taylor បានផ្ញើសារសូមទោសអ្នកគាំទ្រ ចំពោះលទ្ធផលមិនល្អរបស់កម្ពុជាដែលចាញ់ជម្រើសជាតិម៉ាឡេស៊ី ៤ទល់នឹង០ ក្នុងការប្រកួតមិត្តភាពនៅថ្ងៃសុក្រ ទី០៩ ខែធ្នូ។
កីឡាករក្រុមធំ B របស់ក្លិប Orland City SC បានសរសេរបែបនេះ “៖ លទ្ធផលបែបនេះតែងតែពិបាក។ ខ្ញុំសូមទោសអ្នកគាំទ្រកម្ពុជាសម្រាប់ការលេងកាលពីយប់មិញ។ ខ្ញុំមិនល្អគ្រប់គ្រាន់ទេ យើងមិនល្អគ្រប់គ្រាន់ទេ។ វាជាឱកាសសម្រាប់យើងក្នុងការរៀនសូត្រ និងកាន់តែល្អសម្រាប់ការប្រកួតបន្ទាប់។ វាជាឯកសិទ្ធិមួយក្នុងការពាក់អាវនេះ និងតំណាងឱ្យប្រទេសនេះ ហើយយើងចង់ធ្វើឱ្យអ្នកមានមោទកភាព!”
កីឡាករវ័យ២៤ឆ្នាំរូបនេះបន្ថែមថា នឹងបន្តធ្វើការ និងរៀបចំសម្រាប់ការប្រកួត AFF Cup នាពេលខាងមុខ!
គួរដឹងដែរថា Nick Taylor បានជាប់ជម្រើសជាតិកម្ពុជាដំបូងក្នុងខែកញ្ញា ឆ្នាំ២០២២ និងបានលេង៣០នាទីចុងក្រោយនៃវគ្គទី០២ពេលចាញ់បង់ក្លាដែស០ទល់នឹង១ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ៕