
Verratti ដាក់ពាក្យសុំសញ្ជាតិបារាំង
Marco Verratti ដែលជាសមាជិកស្នូល Paris Saint Germain ១០ឆ្នាំមកហើយនោះ បង្ហើបថា កំពុងដាក់ពាក្យស្នើសុំសញ្ជាតិបារាំង ក៏ដោយសារតែកូនៗរបស់គេបានកើតក្នុងប្រទេសនេះដែរ។
“កូនៗខ្ញុំកើតនៅនេះ ហើយខ្ញុំមានអារម្មណ៍ជាអ្នកស្រុកបារាំងទៅហើយ។” នេះជាការបញ្ជាក់របស់ Varratti ទៅកាន់សារព័ត៌មាន La Gazzetta dello Sports។
Verratti បានឈ្នះពាន២៨គ្រឿងនៅ Paris Saint Germain និងជាកីឡាករជោគជ័យម្នាក់ក្នុងប្រវត្តិបាល់ទាត់បារាំង។
ខ្សែបម្រើដែលរួមចំណែកជួយអ៊ីតាលីឈ្នះជើងឯក EURO 2020 ទម្លាយថា បំណងធំរបស់គេគឺចង់ឈ្នះ UEFA Champions League នៅ Paris Saint Germain៕