កីឡាករចំណូលថ្មីដំបូងគេរបស់ព្រះខ័នរាជស្វាយរៀងធ្លាប់លេងនៅ Southampton និង Stoke City
យោងតាមគេហទំព័រផ្លូវការរបស់ក្លិប ព្រះខ័នរាជស្វាយរៀង បានបញ្ជាក់ថា ក្លិបបានឈាន ដល់ការចុះកិច្ចសន្យាជាមួយខ្សែការពារកណ្តាល Harvey Read សញ្ជាតិអង់គ្លេស និងកាន់លិខិតឆ្លងដែនអូស្ត្រាលី ធ្លាប់ជាយុវជនថ្នាលក្លិប Southampton និង Stoke City ។
Harvey វ័យ២០ឆ្នាំ បានចាប់ផ្តើមអាជីពដំបូងហ្វឹកហាត់បាល់ទាត់ដំបូងជាមួយយុវជនថ្នាល់របស់ក្លិប Southampton និងបានធ្វើការផ្លាស់ប្តូរក្លិបបន្ទាប់ពីទទួលបានការចាប់អារម្មណ៍ពី Stoke City FC ។
Harvey Read រួមរស់មួយរដូវកាល២០១៧ពេញជាមួយ Stoke City FC ដោយបង្ហាញខ្លួនបានចំនួន១៩លើក រកបាន១គ្រាប់ ក្នុងពានរង្វាន់ U18 Premier League និង Primier League 2 ចំនួន២លើក ។
ចូលមកដល់រដូវកាល២០១៨ ក៏បានសម្រេចផ្លាស់ចេញទៅលេងអោយក្លិប Heidelberg United នៃលីគលំដាប់ទី២អូស្ត្រាលី មុនមកដល់ទឹកដីកម្ពុជាតែម្តង ។
សូមបញ្ជាក់ថា នេះជាកីឡាករដំបូងគេដែលក្លិបមានមូលដ្ឋាននៅខេត្តស្វាយរៀងបានចុះ កិច្ចសន្យាសម្រាប់ត្រៀមនៅរដូវកាលថ្មីខាងនេះ ខណៈក្លិបមិនសូវបានជោគជ័យកាលពី រដូវកាលចាស់ដោយសារកីឡាករជាប់ពិន័យ និងបានបញ្ចប់កិច្ចសន្យាជាមួយកីឡាករចាស់ មួយចំនួនក្រោយចប់លីគកំពូលកម្ពុជា ៕