Eredivisie ត្រូវបានប្រកាសទុកជាមោឃ:សម្រាប់រដូវកាលនេះ
(BC-99)
ក្របខណ្ឌបាល់ទាត់លំដាប់កំពូលនៅក្នុងប្រទេសហូឡង់ Eredivisie ត្រូវបានប្រកាសទុកជាមោឃ:សម្រាប់រដូវកាលនេះដោយគ្មានម្ចាស់ជើងឯកនិងគ្មានក្រុមណាត្រូវបានកាត់ចេញឡើយ។
ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលបានហាមឃាត់ការប្រារព្វធ្វើព្រឹត្តិការណ៍ធំ ៗ រហូតដល់ថ្ងៃទី ១ ខែកញ្ញាដោយសារមេរោគឆ្លង។
គណៈគ្រប់គ្រងកីឡាបាល់ទាត់ហូឡង់ KNVB បាននិយាយថា “វាមិនអាចទៅរួចទេក្នុងការប្រកួតរដូវកាល ២០១៩-២០” ។
ក្រុម Ajax និង AZ Alkmaar បានឋិតនៅទីកំពូលតារាងដោយមានពិន្ទុស្មើគ្នាតែខុសចំនួនគ្រាប់បាល់បញ្ចូលទីដោយនៅសល់ ៩ ប្រកួតទៀតប៉ុន្តែនឹងមិនមានឈ្មោះជាម្ចាស់ជើងឯកឡើយ។
ទាំង Ajax និង AZ Alkmaar នឹងឈានទៅប្រកួតវគ្គជម្រុះ Champions League ដោយរង់ចាំការផ្តល់សច្ចាប័នពី Uefa ។
មិនមានភាគីណាមួយត្រូវបានកាត់ចេញឬតំឡើងទៅកាន់ក្របខណ្ឌកំពូលនេះទេ ដែលមានន័យថា Cambuur ដែលឈរនៅលំដាប់ទី ១ នៃក្របខណ្ឌទី២ និងមានគំលាត ១១ ពិន្ទុនឹងមិនបានឡើងមកកាន់ Eredivisie ទេ។